ប្រាក់ចំណេញក្នុងត្រីមាសទី១ របស់ Panasonic កើនឡើង ២៧ ដង ដោយសារតម្រូវការអាគុយឡាន

ក្រុមហ៊ុន Panasonic Corp បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី១ របស់ខ្លួនបានកើនឡើងជាង ២៧ ដង លើសការរំពឹងទុក ខណៈតម្រូវការសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអាគុយរថយន្តបានងើបឡើងពីឆ្នាំមុនៗដែលរងការវាយប្រហាររបស់កូវីដ១៩។